ក្លិបមួយចំនួននៅ Premier League កំពុងតាមប្រមាញ់យក Alaba ពី FC Bayern Munich

ក្លិបមួយចំនួននៅ Premier League កំពុងតាមប្រមាញ់យក Alaba ពី FC Bayern Munich

ទូរទស្សន៍ Sky Sports បានរាយការណ៍ថា ក្លិបមួយចំនួននៅក្របខ័ណ្ឌ Premier League កំពុងតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយក David Alaba ខណៈ Chelsea ត្រូវបានគេរាយការណ៍ថា ជាក្លិបមួយក្នុងចំណោមក្លិបដែលចង់បានទាំងនោះ។ ក្រុមតោខៀវ Chelsea នឹងត្រូវប្រជែងជាមួយក្រុម Manchester City និង Manchester United ក្នុងការចុះហត្ថលេខាខ្សែការពារឆ្នើមសញ្ជាតិអូទ្រីសរូបនេះ។ តាមរយៈសេចក្តីរាយការណ៍បន្ថែមទៀតបានឱ្យដឹងថា ក្លិបថ្មីរបស់ Alaba អាចនឹងត្រូវប្រកាសប្រហែលជា ២ សប្តាហ៍ទៀត នៅពេលដែលគាត់ចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ ហើយក្លិបដែលគាត់ទំនងជាទៅនោះគឺក្លិបមកពីក្របខណ្ឌ Premier League ។ Alaba បានច្រានចោលកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ ១៥ លានផោនក្នុងមួយឆ្នាំ ដែល Bayern បានផ្តល់ឱ្យ ខណៈដែលគាត់ចង់ផ្លាស់ប្តូរ និងទទួលយកការប្រកួតប្រជែងថ្មី។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ គឺជាខ្សែការពារដ៏អស្ចារ្យម្នាក់ដែលមានបទពិសោធលេងនៅកម្រិតកំពូល ហើយគាត់ពិតជានឹងក្លាយជាកីឡាករដ៏អស្ចារ្យមួយរូបបន្ថែមទៀតសម្រាប់ក្រុមតោខៀវ Chelsea ខណៈដែលលោក Frank Lampard កំពុងព្យាយាមកែលម្អតំបន់ការពាររបស់គាត់៕